(សិង្ហបុរី)៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃសៅរ៍នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៣៣៤ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន៥២នាក់ជា ករណីនាំចូល ក្រៅពីនោះជាករណីក្នុងស្រុកទាំងអស់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ០៧នាក់ក៏បានស្លាប់ផងដែរ។
សូមបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរី សរុបកើនដល់ ១,១១៣,០៧៨នាក់ ក្នុងនោះស្លាប់ ១,២៨៣នាក់៕