សិង្ហបុរី បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៨,៤៧៨ករណី» និងស្លាប់០៦នាក់ទៀតក្នុងរបាយការណ៍ ថ្ងៃព្រហស្បតិ៍នេះ


 (សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ គឺបានអោយដឹងថា ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការ រកឃើញអ្នកឆ្លង COVID-19 ចំនួន ៨,៤៧៨ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន១៧៤នាក់ជា ករណីនាំចូល ក្រៅពីនោះជាករណីក្នុងស្រុកទាំងអស់។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ០៦នាក់ក៏បានស្លាប់ផងដែរ។

សូមបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហ បុរីសរុបកើនដល់ ១,០៥៣,១៣៩នាក់ ក្នុងនោះ ស្លាប់ ១,២២៦នាក់៕