(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETERចេញផ្សាយអោយដឹងថាគិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៧.៧លាននាក់ ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៣,៨ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣សែននាក់ ។
វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ា ទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ៨,៤៧៩,៩១៤នាក់ (ស្លាប់ ៤២,០៧៥នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៩៨១,០២២នាក់ (ស្លាប់ ១៥៤,២២១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,០៥៤,៩២៦នាក់ (ស្លាប់ ៣៤,៦០០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៥,៣៨៤នាក់ (ស្លាប់ ៥៨,៥៦៣នាក់)
* ថៃ ឆ្លងចំនួន ៣,៤៥០,៩៨០នាក់ (ស្លាប់ ២៤,៥៨២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,០៤៤,៦៦១នាក់ (ស្លាប់ ១,២២០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៩,៩១៥នាក់ (ស្លាប់
១៩,៤២៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៥៩,០៤៧នាក់ (ស្លាប់
៦៥២នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,២២២នាក់ (ស្លាប់ ៣,០៥២នាក់)
* ព្រុយណេ ឆ្លងចំនួន ១២៨,៣០៦នាក់ (ស្លាប់
១៩៩នាក់)៕