សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១០,៥៩៤ករណី» និងស្លាប់០៩នាក់ទៀតក្នុងរបាយ ការណ៍ថ្ងៃសុក្រនេះ

(សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានបញ្ជាក់ប្រាប់អោយដឹងថា ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១០,៥៩៤ករណីបន្ថែមទៀតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។ ក្នុងរយៈពេលដូចគ្នានេះ សិង្ហបុរីក៏បានកត់ត្រាករណីស្លាប់ថ្មីដោយ សារជំងឺរាតត្បាតសកលកូវីដ១៩ ចំនួន ០៩នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសកើនដល់ ១,១៩១នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន៩៩៦,៩១៤ករណី៕