អនុរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមក បំពេញទស្សនកិច្ច នៅកងពលតូចលេខ៧០


 (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានសម្តែងការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង និងបានបង្ហាញពី ទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងពល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ អញ្ជើញរបស់ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ដែលបានមកបំពេញទស្សនកិច្ចនៅកងពល តូចលេខ៧០។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបា លកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានប្រកាន់ខ្ជាប់នូវការរួមរស់ជាមួយ ប្រទេសជិតខាងដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយតទៅអនាគតនឹង បន្តពង្រឹងពង្រីកប្រតិបត្តិការដែលមានស្រាប់ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ យូរអង្វែង ដើម្បីភាពសុខ ដុមប្រទេសទាំងពីរ។ ក្នុងនោះដែរ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែងការអរគុណ ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកមេបញ្ជាការកងពល ហើយនេះគឺជាដំណើរ ទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមបន្ទាប់ពីបានការតែងតាំងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

លោកឧត្តមសេនីយ៍ឯកបម្រុង បានបន្ថែមទៀតថា ដោយសារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងក៏ជាខួបលើកទី៤៥ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅ ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឯកឧត្តមបានស្នើឲ្យកងទ័ពប្រទេសទាំងពីរត្រូវបន្តរួមការ គ្នាឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយនោះ លោកក៏បានលើកឡើងពីការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតាមបណ្តោយ ព្រំដែន និងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានដែលជាប្រការសំខាន់ ហើយដែលកងទ័ព ប្រទេសទាំងពីរ ត្រូវតែផ្ដល់កិច្ចសហការគ្នា ដូចដែលធ្លាប់បានធ្វើកន្លងមក ទៅតាមកិច្ចព្រមព្រៀង រវាងក្រសួងការពារជាតិប្រទេសទាំងពីរ៕