(ប្រេតូរីយ៉ា)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ គឺបានអោយដឹងថា ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានបន្ទោសអង្គការណាតូ (NATO) សម្រាប់ការចូលរួមចំណែកបង្កឲ្យមានសង្រ្គាម អ៊ុយក្រែន តាមរយៈការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅភាគខាងកើតព្រំដែននៃមាត់ទ្វារផ្ទះ របស់រុស្ស៊ី។ លោក រ៉ាម៉ាហ្វូសា បានប្រាប់សមាជិកសភាអាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូច្នេះ ថា «សង្រ្គាមអាចនឹងមិនកើតឡើង ប្រសិនបើណាតូ ស្តាប់ការព្រមានពីមេដឹកនាំនៃប្រទេសជាសមា ជិក និងមន្រ្តីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថាការពង្រីកឥទ្ធិពលទៅកាន់ភាគខាងកើត នឹងនាំឲ្យមានអស្ថិរភាពក្នុងតំបន់កាន់តែខ្លាំង»។
លោកបន្ថែមថា «វាជារឿងសំខាន់ក្នុងការយល់ដឹងអំពីមូលហេតុនៃវិបត្តិនេះ ប៉ុន្តែមិនមែនបានន័យថា យើងយល់ស្របចំពោះការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនទេ។ យើងមិនអាចលើកលែងទោសចំពោះការប្រើកម្លាំង ឬការរំលោភច្បាប់អន្តរជាតិបានឡើយ»៕