ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សា ហកម្មដំណាំដូងប្រេង និង ដំណាំ កៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការអភិវឌ្ឍលើវិស័យកសិឧស្សាមហកម្មក្នុងតំបន់នេះ និងបានជួយ ប្រជាពលរដ្ឋឱ្យមានការងារធ្វើថែមទាំងបានជួយសាងសង់សាលារៀនសម្រាប់សិស្សានុសិស្សបានរៀនសូត្របង្កើនធនធានមនុស្សនិងធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែមានជីវភាពល្អប្រសើរ។ ជាមួយគ្នា ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាឬទ្ធី៥ ស្ថិតនៅឃុំ ជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានចុះសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់អំពីជីវភាពរស់ នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាកម្មករ ក្នុងតំបន់អភិវឌ្ឍកសិឧស្សាហកម្ម ម៉ុង ឫទ្ធី ផងដែរ។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា នៅពេលខាងមុខតំបន់នេះ នឹងក្លាយជាតំបន់ដែល មានសក្តានុពលលើការវិនិយោគ និងអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើគ្រប់វិស័យ៕