គិតត្រឹមព្រឹកថ្ងៃទី១០ខែមីនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង២២.៩លាននាក់ និងស្លាប់៣៣ម៉ឺននាក់

(កម្ពុជា)៖  តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុង ប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណជាង ២២.៩លាននាក់ហើយ ក្នុងនោះក៏អា ស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណជាង ៣៣ ម៉ឺននាក់ផងដែរ។

ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើន ជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេស ហ្វីលីពីន។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃ ទី០៩ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៨៨០,៣១០នាក់ (ស្លាប់ ១៥១,១៣៥នាក់)
* វៀតណាម ឆ្លងចំនួន ៤,៧៧៦,៨៧៣នាក់ (ស្លាប់ ៤០,៩៧៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៩,២៨៣នាក់ (ស្លាប់ ៥៧,១៨២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៧១១,១៩៩នាក់ (ស្លាប់ ៣៣,៤៩៧នាក់)
* ថៃ ឆ្លងចំនួន ៣,០៨៨,៨៧៣នាក់ (ស្លាប់ ២៣,៤៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៨៥,៥៩៣នាក់ (ស្លាប់ ១,១១០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០២,៣២១នាក់ (ស្លាប់ ១៩,៣៩៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៤,៧៥៩នាក់ (ស្លាប់ ៦៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៣,២៦៣នាក់ (ស្លាប់ ៣,០៤៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១០០,១៧៣នាក់ (ស្លាប់ ១៥៥នាក់)៕