សហរដ្ឋអាមេរិក នឹងបិទដែនអាកាសរបស់ខ្លួន ចំពោះជើងហោះហើររុស្ស៉ី


(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២អោយដឹងថា ប្រភពពីមន្រ្តីរដ្ឋាភិបាល និងមន្រ្តីអាកាសចរណ៍នៅសហរដ្ឋអាមេរិក បានបង្ហើបឱ្យដឹងថា រដ្ឋាភិបាលអាមេរិកកំពុងត្រៀមប្រកាសពី ការចេញបម្រាមមិនឱ្យជើងហោះ ហើររុស្ស៉ី ធ្វើប្រតិបត្តិការឆ្លងកាត់ដែនអាកាសអាមេរិកបានទៀតឡើយ ដែលជាចំណាត់ការស្រដៀង គ្នានឹងសហភាពអឺរ៉ុប ក៏ដូចជាកាណាដាដែរ។

ប្រភពដដែលបានបន្តថា ពេលវេលាជាក់លាក់នៃការប្រកាសពីបម្រាមខាងលើ គឺមិនទាន់ត្រូវបាន ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាអាចនឹងកើតឡើង ក្នុងរយៈពេល២៤ម៉ោងខាងមុខ គឺអាចកំលុងថ្ងៃពុធ សប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៉ីនតោន)។ មកទល់នឹងពេលឥឡូវ ក្រុមហ៊ុនអាកាសចរណ៍ ធំៗរបស់អាមេរិក បាននាំគ្នាផ្អាកជាបណ្តោះអាសន្ន នូវការហោះហើរលើដែនអាកាសរុស្ស៉ី ជាការ ឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន។

សូមបញ្ជាក់ថា ជុំវិញការបើកប្រតិបត្តិការយោធារបស់រុស្ស៉ីលើអ៊ុយក្រែន សហភាពអឺរ៉ុបនិងកាណា ដា បានប្រកាសបិទដែនអាកាសពួកគេជាបន្តបន្ទាប់ ចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ខណៈទី ក្រុងម៉ូស្គូ ក៏បានដាក់ចេញចំណាត់ការស្រដៀងគ្នា ដើម្បីសងសឹកវិញផងដែរ៕