សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះ ស្រាយដោយសន្តិវិធី សម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន។ ការអំពាវនាវនេះ បានធ្វើឡើង នៅក្នុងសន្និ សីទកាសែតរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
ការអំពាវនាវរបស់ស ម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាង កើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ី ទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។
ឆ្លើយនឹងសំណួរក្នុងសន្និសីទកាសែត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វាជាការធម្មតា ទេ ទោះបីជាយើងជាប្រទេសតូចហើយយើងនៅឆ្ងាយក៏ដោយ ក៏ប៉ុន្តែបញ្ហាអន្តរជាតិលេច ឡើងធំៗ បែបនេះ ក្នុងនាមមេដឹកនាំតែងតែមានការពិភាក្សាគ្នា។
សម្តេចបានលើកឡើងថា សម្តេច និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាគ្នា ដោយស្ងាត់ ស្ងៀមចំពោះបញ្ហារុស្ស៉ី និងអ៊ុយក្រែន ដោយលើកឡើងថា៖ «យើងចង់ឃើញដំណោះស្រាយដោយ សន្តិវិធី ដែលនៅទីនេះមិនមានកុងសង់ស៊ីសរបស់អាស៊ានទេ»។
បើតាមសម្តេចតេជោ បញ្ហាអ៊ុយក្រែន និងរុស្ស៉ី ទាមទារទាមទារនូវកិច្ចសន្ទនា និងដំណោះស្រាយ ដោយសន្តិវិធី។ នៅមុនការបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ Donbass ភាគខាងកើតអ៊ុយ ក្រែននោះ ប្រទេសអ៊ុយក្រែនទាំងមូល ក៏បានប្រកាសដាក់ខ្លួនឯង ទៅក្នុងគ្រាអាសន្នផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ី អាចជាការចាប់ផ្តើមនៃសង្គ្រាមដ៏ធំមួយនៅទ្វីបអឺរ៉ុប។
គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ (UN), លោកអគ្គលេខាធិការ អាន់ តូនីញ៉ូ ហ្គូទែរែស Antonio Guterres បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងប្រឈមមុខនឹងពេល វេលាដ៏គ្រោះថ្នាក់ ជុំវិញវិបត្តិអ៊ុយក្រែន ហើយការឈ្លានពានទាំងស្រុងរបស់រុស្ស៊ីលើអ៊ុយក្រែន នឹង បង្កជាវិនាសកម្មធ្ងន់ធ្ងរ ដែលនឹងនាំទៅរកវិបត្តិជនភៀសខ្លួនសកលថ្មីមួយ៕