(យូអិន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ប្រមុខដឹកនាំនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ គូតឺរែស (Antonio Guterres) នាថ្ងៃអង្គារសប្តាហ៍នេះ បានចេញមុខទទូចឱ្យរុស្ស៉ី គោរពឱ្យបានពេញ លេញចំពោះធម្មនុញ្ញរបស់ UN ហើយលោកបានថ្កោលទោសទៅលើ ការទទួលស្គាល់ជាផ្លូវការ របស់ទីក្រុងម៉ូស្គូ ចំពោះឯករាជ្យភាពនៃតំបន់ផ្តាច់ខ្លួនចំនួន២ នៅភាគខាងកើតអ៊ុយក្រែន។
លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «បណ្តារដ្ឋជាសមាជិក សុទ្ធតែបាន ទទួលយកគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដូច្នេះហើយពួក គេត្រូវគោរពអនុវត្តតាមពួកវាទាំងអស់ មិនមែនអាចជ្រើសរើសគោរពឬមិនគោរព តាមគោលការណ៍ ណាមួយនៅក្នុងនោះ ស្រេចតែអំពើចិត្តបានឡើយ»។
លោកអគ្គលេខាធិការ UN បានចាត់ទុក ការប្រកាសទទួលស្គាល់របស់រុស្ស៉ី ចំពោះឯករាជ្យភាព នៃតំបន់ទាំង២ នៅភាគខាងកើតអ៊ុយក្រែន ជាការរំលោភបំពានលើដែនអធិបតេយ្យភាព និងបូរណ ភាពទឹកដីរបស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបានបន្ថែមទៀតថា វាគឺជាការសម្លាប់កិច្ចព្រម ព្រៀងទីក្រុង Minsk ដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខរបស់ UN និងត្រូវបានបង្កើតឡើងកាល ពីឆ្នាំ២០១៤ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាជម្លោះប្រដាប់អាវុធ នៅភាគខាងកើតអ៊ុយក្រែន៕