សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន«១៥,២៨៣ករណី» និងស្លាប់០៤នាក់ទៀតក្នុងរបាយ ការណ៍ថ្ងៃអាទិត្យនេះ


(សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA អោយដឹងថា ប្រទេសសិង្ហបុរីបាន​រាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៥,២៨៣ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន២១២នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៩៤៥នាក់ ក្រោយបានរាយការណ៍ថា មានករណីស្លាប់ថ្មី០៤នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់៥៨២,៦៣៨ ករណី៕