ក្រសួងសុខាភិបាល អោយដឹងថា ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២០៤នាក់ (ករណីនាំចូល៩នាក់ និងសហគមន៍ ១៩៥នាក់), ជាសះស្បើយ១៥៧នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ២០៤នាក់ ក្នុងនោះករណីនាំចូល ចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍១៩៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១៥៧នាក់ និងមិន មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ គិតពីថ្ងៃទី៥ ខែមករាមកមានរយៈពេល៤៣ថ្ងៃ ជាប់គ្នា ហើយ ដែលកម្ពុជាគ្មានអ្នកស្លាប់ដោយជំងឺនេះ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៤,៣៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩,៣៥៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕