(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឯកភាពគ្នាថា
កិច្ចចរចាការទូតជាមួយរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន នៅតែជាជម្រើសអាទិភាពចម្បង បើទោះជាមានការព្រមានជាច្រើនថាសង្រ្គាមអាចនឹងផ្ទុះឡើង ឆាប់ៗនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
ការឯកភាពគ្នាខាងលើកើតមានឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ចនសុន និងលោក បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយជាមួយគ្នា នោះ មេដឹកនាំប្រទេសទាំង២ ក៏បានសង្កត់ធ្ងន់ដែរថារាល់ការឈ្លានពានណាមួយលើអ៊ុយក្រែន នឹងបង្កវិបត្តិដល់រុស្ស៊ីដូចគ្នា ក៏ដូចជាការខាតបង់ទាំង រុស្ស៊ី និងពិភពលោក៕