(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល១៧ថ្ងៃជាប់គ្នាហើយ ចាប់ ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះ រកឃើញអ្នក ឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៤២នាក់ ក្នុងនោះករណីនាំចូលចំនួន១២នាក់ និងឆ្លងក្នុងសហគមន៍ ៣០នាក់, អ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៩៥៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៧,១៨០នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕