(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ពុធ ទី១២ ខែមករា ឆ្នាំ២០២២អោយដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅ ថ្ងៃពុធនេះបានធ្វើការសុំទោស ចំពោះការចូលរួមក្នុងពិធីជប់លៀងសួនផ្កា Downing Street អំឡុង ពេលបិទប្រទេសលើកដំបូងក្នុងឆ្នាំ២០២០។
ក្នុងអំឡុងសម័យប្រជុំប្រចាំសប្តាហ៍ នៃសភាជាន់ទាបនៃសភាអង់គ្លេសលោក Johnson បានសារ ភាពថា លោកពិតជាបានចូលរួមក្នុងការជួបជុំនៅសួនច្បារ Downing Street កាលពីថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២០មែន។ លោកបានប្រាប់សមាជិកសភាថា លោកបានទៅចូលរួមក្នុងពិធីជប់លៀង នៅសួនច្បារ ដោយមាន គោលបំណងថ្លែងអំណរគុណដល់ក្រុមបុគ្គលិកការិយាល័យរបស់លោក។ នាយក រដ្ឋមន្ត្រី បាន ទទួល ស្គាល់ទៀត ថា តាមពិតលោកគួរ តែ រក វិធី ផ្សេង ទៀត ដើម្បី អរគុណ ពួក គេ។
សូមបញ្ជាក់ថា កំហឹងសាធារណៈជនបានកើនឡើង ចាប់តាំងពី ITV News បានរាយការណ៍ថា លោក Johnson បានប្រមូលផ្តុំគ្នាជាមួយបុគ្គលិកប្រហែល៤០ នាក់នៅក្នុងសួន Downing Street កាលពីឆ្នាំមុន៕