(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាការងារជា មួយ លោកស្រី (Tina Redshaw) ទីណា រ៉េតសូ ឯកអគ្គរាជទូតអង់ គ្លេសប្រចាំកម្ពុជា និងបានចុះ កិច្ចព្រមព្រៀងគម្រោងកម្មវិធីរវាងអង្គការ Care for Children ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនិងកិច្ចការពារជាពិសេស សម្រាប់កុមារ ដើម្បីរស់នៅក្នុងសេ រីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវវិធានការជាច្រើន រួមមាន ការរៀបចំច្បាប់ គោលនយោបាយ ផែនការយុទ្ធ សាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី វង សូត បានជម្រាបជូន លោកស្រី ឯកអគ្គរាជទូតអង់គ្លេស ថាក្រសួងដែលមាននាយកដ្ឋានសុខុមាលភាពកុមារ ជាសេនាធិការបានចូលរួមអនុវត្តផែនការយុទ្ធ សុទ្ធសាស្ត និងកម្មវិធីពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារនៅកម្ពុជា នាពេលកន្លងមក សម្រេច បានលទ្ធផលគួរជាទីមោទនៈ។
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច បានអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ និងបទដ្ឋានអប្បបរមា ស្តីពីការថែទាំ ជំនួស និងរបបគោលនយោបាយ ចំពោះជនរងគ្រោះស្នាក់ នៅក្នុងមជ្ឈ មណ្ឌលរបស់រដ្ឋ ដោយបានដំឡើងប្រាក់ម្ហូបអាហារពី ៤៥០០០៛/ខែ ទៅ ១៥០.០០០៛/ខែ និងលិខិតបទដ្ឋាន គតិយុត្តផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពនៃ ការគ្រប់គ្រងទិន្នន័យ ក្រសួងបានបង្កើត ប្រព័ន្នន័យអធិការកិច្ចកន្លែងថែទាំកុមារ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យា (ឌីជីថល) និងបង្កើត ប្រព័ន្ធគ្រប់គ្រងករណីកុមារតាមប្រព័ន្ធបច្ចេកវិទ្យា Primero ដោយបានបណ្តុះបណ្តាល យ៉ាង ទូលាយទូលាយ ដល់មន្ត្រីទទួលបន្ទុក នៅតាមមន្ទីរសង្គមកិច្ចរាជធានី ខេត្ត។
លោកស្រី (Tina Redshaw) ទីណា រ៉េតសូ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងអំណរ គុណ ឯកឧត្តម រដ្ឋមន្ត្រី វង សូត ដែលបានសហការគាំទ្រនាពេលកន្លងមក។
លោកស្រី បានបន្តថា ពិតជារីករាយដែលបានធ្វើការងារដើម្បីប្រយោជន៍របស់កុមារ។ ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបទៅរដ្ឋមន្ត្រីចក្រភពអង់គ្លេសដែលបានមកបំពេញទស្សនកិច្ចនាពេលកន្លងមកថា និងមានការរៀបចំពិធីចុះហត្ថលេខារវាងអង្គការ Care For Chidren និង ក្រសួងសង្គមកិច្ចនាពេលនេះផងដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង ចុះហត្ថលេខា រវាងក្រសួងសង្គមកិច្ចនិងអង្គការ Care For Chidren នេះនឹងបន្តពង្រឹងប្រព័ន្ធថែទាំកុមារ និងគុណភាពសេវាកិច្ចការពារកុមារ ផ្តុំលើការបង្កើតនិងដាក់ឱ្យ ដំណើរការប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដើម្បីគ្រប់គ្រងទិន្នន័យកុមាររងគ្រោះ និងងាយរងគ្រោះការលើក កម្ពស់សមត្ថភាព និងគុណភាពនៃការគ្រប់គ្រងមណ្ឌលថែទាំកុមារ ដោយផ្តោតលើគុណ ភាពសេវា ការគ្រប់គ្រងករណី ការធ្វើអធិការកិច្ចកន្លែង ឬមណ្ឌលថែទាំកុមារ និងការថែទាំកុមារតាមសហគមន៍ ឱ្យស្របតាមគោលនយោបាយនិងបទដ្ឋានអប្បបរមាស្តីពីការថែទាំចំពោះកុមារ៕