ថៃ មាន មនុស្ស ៨,១៦៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃ​ព្រហស្បតិ៍នេះ

 (បាងកក)៖  តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post បានប្រាប់អោយដឹងថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,១៦៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៤នាក់បន្ថែមទៀត ក៏ត្រូវបាន រាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៣,៨៤៥​នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,៣០០,៤៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៨៨៣នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.២លាននាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៨.៧៤លានដូស ក្នុងនោះប្រជាជន ៤៧.៦៨លាននាក់ (៦៨.១៧% នៃ​ចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕