ក្រសួងសុខាភិបាល បន្ត៩ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំណែកអ្នកឆ្លង ថ្មី៣៤នាក់ (ករណីនាំចូល២២នាក់ និងឆ្លងសហគមន៍១២នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ​១៤នាក់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល៩ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញ អ្នកឆ្លងកូវីដថ្មីចំនួន៣៤នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន២២នាក់ និងឆ្លងក្នុងសហ គមន៍១២នាក់ , អ្នកជំងឺចំនួន១៤នាក់ជាសះស្បើយ៕