(ហ្សឺណែវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាមេរោគ COVID-19 បំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ដូច ឬខ្លាំង ជាងមេរោគបំប្លែងថ្មី Delta នោះទេ ប៉ុន្តែវានៅតែអាចបង្កគ្រោះថ្នាក់ដល់អ្នកដែលមិនទាន់បាន ចាក់វ៉ាក់សាំងបង្ការ។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO លោក Tedros ក៏បានបញ្ជាក់ដែរថាមកទល់នឹងសព្វថ្ងៃ មានប្រទេសច្រើនជាង៩០ ដែលមិនទាន់សម្រេចបាន ការចាក់វ៉ាក់សាំងបង្ការតាមគោលដៅកំណត់ ដែលតម្រូវឱ្យបានយ៉ាងហោច ៤០ភាគរយ នៃប្រជា ជនសរុបរបស់ពួកគេនោះទេ ខណៈច្រើនជាង៨៥ភាគរយនៃប្រជាជន នៅក្នុងតំបន់អាហ្វ្រិក នៅ មិនទាន់បានចាក់វ៉ាក់សាំង សូម្បីតែមួយដូស៕