លោកជុះទាវ ឱ វណ្ណឌីន ជួបប្រជុំជាមួយអភិបាលខេត្តពោធិ៍សាត់ សំដៅជំរុញដំណើរការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ


(ពោធិ៍សាត់)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ដើម្បីជំរុញដំណើរ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ថ្លែងក្នងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ពិសេសប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ដែលបានឆ្លងចូលសហ គមន៍ទៅហើយនោះ។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា បេសកកម្មចម្បងរបស់លោកស្រី ជាមួយក្រុមការងារ គណៈកម្មការចំពោះកិច្ច សំដៅជំរុញដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ និងដូសទី៤ជាដើម បន្ទាប់ពីមានការណែនាំរបស់សម្ដេច តេជោនាយករដ្ឋមន្ដ្រី។

ត្រង់ចំណុចដូសទី៣ ឬដូសជំរុញនេះ លោកជំទាវ ឱ វណ្ណឌីន បានណែនាំឲ្យក្រុមគ្រូពេទ្យត្រូវស្ពាយ វ៉ាក់សាំងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋតែម្ដង សម្ដៅធ្វើយ៉ាងណាជំរុញការងារចាក់ដូសទី៣នេះ ជូន ប្រជាពលរដ្ឋដែលបានចាក់គ្រប់ដូសមូលដ្ឋានឲ្យបានគ្រប់ៗគ្នា នៅពេលដល់វេលាកំណត់។

លោកជំទាវ បានអំពាវនាវ ក៏ដូចជាជំរុញដល់រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវតែខិតខំប្រឹងប្រែជំរុញដល់ ដំណើរការចាក់វ៉ាក់សាំងនេះ ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងប្រព័ន្ធការពារក្នុងសារ ពាង្គកាយរបស់បុគ្គលម្នាក់ៗ យកឈ្នះលើជំងឺកូវីដ១៩ តាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្ត ពោធិ៍សាត់ បន្ទាប់ពីទទួលបានការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ខេត្តក៏កំពុងតែដំណើរការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមផែនការ ទាំងដូសមូលដ្ឋាន និងដូសជំរុញផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា វ៉ាក់សាំងដែលទទួលបានសរុប ៩៤២,៨៧២ដូស ក្នុងនោះ មាន៖ ស៊ីណូហ្វាម (Sinopharm) មានចំនួន៩៦,១០០ដូស, ស៊ីណូវ៉ាក់ (Sinovac) (៦ ដល់ក្រោម ១២ឆ្នាំ) មានចំនួន១១៥,៤១៦ដូស, ស៊ីណូវ៉ាក់ (Sinovac) (១២ ដល់ក្រោម១៨ឆ្នាំ) មានចំនួន ១៣១,០៣០ដូស, ស៊ីណូវ៉ាក់ (Sinovac) (១៨ឆ្នាំឡើង) មានចំនួន៤២១,៥០៦ដូស, ចនសុន ចនសុន មានចំនួន១១១,៣០០ដូស, អាស្ត្រាហ្សែនីកា (AstraZeneca) (JP)-3rd dose មានចំនួន ៣៧,៥២០ដូស។

ឯកឧត្តម ជាវ តាយ បានបន្ថែមថា ប្រជាជនដែលត្រូវទទួលវ៉ាក់សាំងសរុប៖ ៤៤០,៤៧៤នាក់ ក្នុងនោះ អាយុ០៥ឆ្នាំ មានចំនួន១០,០៣៧នាក់, អាយុ០៦ ដល់ក្រោម១២ឆ្នាំ ចំនួន៥៧,៨០៦ នាក់, អាយុ១២ ដល់ក្រោម១៨ឆ្នាំ ចំនួន៧៣,៩៧៧នាក់ និងអាយុ១៨ឆ្នាំឡើង ចំនួន២៩៨,៦៥៤ នាក់។

ខណៈលទ្ធផល នៃការផ្តល់វ៉ាក់សាំងដែលសម្រេចបាន អាយុ០៥ឆ្នាំ ចំនួន៩,៧៧០នាក់ ស្មើនឹង ៩៧.៣៤%, អាយុ០៦ ដល់ក្រោម១២ឆ្នាំ មានចំនួន៦៤,៧៨៨នាក់ ស្មើនឹង១១២.០៨%, អាយុ ១២ ដល់ក្រោម១៨ឆ្នាំ មានចំនួន៥៩.៦៧៦នាក់ ស្មើនឹង៨០,៦៧% និងអាយុ១៨ឆ្នាំឡើង មាន ចំនួន២៨៤,៣៧៧នាក់ ស្មើនឹង៩៥.២២%។ សរុបទាំងបួនក្រុមគោលដៅមានចំនួន ៤១៨,៦១១ នាក់ ស្មើនឹង៩៥.០៤%។

ដោយឡែក លទ្ធផល នៃការផ្តល់វ៉ាក់សាំងដូសជំរុញ អាយុ១២ ដល់ក្រោម១៨ឆ្នាំ មានចំនួន១,៦៣០នាក់, អាយុ១៨ឆ្នាំឡើង មានចំនួន៤៦,៦៦៨នាក់ ស្មើនឹង១៦.៦៣%។ សរុបទាំងពីរក្រុមគោលដៅ ស្មើនឹង២.២០% មានចំនួន ៤៨,២៩៨នាក់ ស្មើនឹង១៤.០៤%។

ឯកឧត្តម អភិបាលខេត្ដ បានអះអាងថា លទ្ធផល នៃការសម្រេចបានទាំងនេះ គឺក្រោមការដាក់ចេញ នូវផែនការ និងចង្អុលការយ៉ាងខ្ពង់ខ្ពស់ និងច្បាស់លាស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង មានការចូលរួមគ្រប់អ្នកពាក់ព័ន្ធជាពិសេសការដាក់ចេញយុទ្ធសាស្ដ្រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបធ្វើឲ្យកិច្ចការដឹកនាំគ្រប់គ្រង ទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបាន អនុវត្ត និងអន្ដរាគមន៍បានទាន់ពេល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងតាមលក្ខណៈ បច្ចេកទេស៕