(តៃប៉ិ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ គឹ កងទ័ពអាកាសតៃវ៉ាន់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចផ្អាកបេសកកម្ម បណ្ដុះបណ្ដាល សម្រាប់កងកម្លាំងទ័ពអាកាស ដោយប្រើប្រាស់យន្ដហោះចម្បាំង F-16 ជាបណ្ដោះ អាសន្ន បន្ទាប់ពីយន្ដហោះចម្បាំងទិញពីសហរដ្ឋអាមេរិកប្រភេទនេះ បានធ្លាក់ចូលសមុទ្រ។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ F-16V មួយគ្រឿង ដែលជាយន្ដហោះចម្បាំងដ៏ទំនើបបំផុតរបស់ ខ្លួន បានបាត់ចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះចេញពីមូលដ្ឋានទ័ពអាកាស ជាយី (Chiayi) ស្ថិតនៅ ភាគខាងត្បូងនៃកោះតៃវ៉ាន់ កំឡុងចូលរួមក្នុងបេសកកម្មបណ្ដុះបណ្ដាល កាលពីថ្ងៃអង្គារសប្ដាហ៍ នេះ។ ចំណែកឯ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ក៏បានចេញបញ្ជា ឱ្យធ្វើប្រតិបត្តិការតាមស្វែងរក យន្ដហោះចម្បាំងនេះ និងពីឡុត ព្រមទាំងបើកការស៊ើបអង្កេតមួយ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍នេះផងដែរ៕