សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៧៧៧ករណី» ក្នុងនោះ៥៣៥នាក់ជាករណីអូមីក្រុង

 (សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA អោយដឹងថា ប្រទេសសិង្ហបុរីបាន រាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៧៧៧ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ ។

ក្នុងចំណោមករណីឆ្លងខាងលើមាន ៣៩៦នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៣៧នាក់ដដែល បន្ទាប់ពីបានរាយការណ៍ពីអ្នក ស្លាប់ថ្មីចំនួន២នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨៣,៩៩១ករណី៕