(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរួមកម្ពុជា-មីយ៉ាន់ម៉ា ដែលទទួលបាន គឺបានបញ្ជាក់អោយដឹងថា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, មេដឹកនាំកំពូលយោ ធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋភិបាល និងប្រជាជន កម្ពុជា ដែលបានផ្តល់ជំនួយបន្ថែមទៀតដល់មីយ៉ាន់ម៉ា ដែលក្នុងនោះមានម៉ាសចំនួន៣.២លាន និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត។
ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសជំនួបរវាងមេដឹកនាទាំងពីរ គ្រាដែលសម្តេចទៅ បំពេញទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ ដើម្បីជួយសម្រប សម្រួល ដល់វិបត្តិភូមា ដែលកំពុងអូសអន្លាយ។
សេចក្តីប្រកាសបានបញ្ជាក់ថា «ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋ ភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយ ការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុក ស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩»។
គួរបញ្ជាក់ថា ជំនួយទាំងនេះត្រូវបានផ្តល់តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាជំនួយលើកទី៣ របស់កម្ពុជាជូនដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕