មន្ទីរសាធារណការខេត្តកណ្តាល បិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ លើកំណាត់ផ្លូវជាតិលេខ២១បេ ចាប់ពីផ្លូវជាតិលេខ២១អា ដល់ផ្លូវជាតិលេខ២ ក្នុងក្រុងតាខ្មៅ រហូតដល់ថ្ងៃទី២៧ ខែមករា

 (កណ្តាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បន្តបិទចរាចររថយន្តដឹកទំនិញធុន ធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១បេ (១១៥) ចាប់ពីផ្លូវជាតិលេខ២១ អាដល់ផ្លូវជាតិ លេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ចន្លោះម៉ោង ៦៖០០នាទីល្ងាច ដល់ម៉ោង ៣៖០០នាទី ទាបភ្លឺ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការបិទចរា ចររថយន្តដឹកទំនិញធុនធ្ងន់នេះ គឺដើម្បីធ្វើការសាងសង់លូកាត់ទទឹងផ្លូវប្រវែង ២០ម៉ែត្រ ត្រង់ ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ២១បេ (១១៥) សម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅ និងសហការជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ (១១៥) ជាមួយក្រសួងសាធារណ ការ និង ដឹកជញ្ជូន។

សូមបញ្ជាក់៖ ចំពោះរថយន្តគ្រួសារ (ទេសចរណ៍) អាចធ្វើចរាចរបានជាធម្មតា៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល៖