ក្រសួងសុខាភិបាល បន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០នាក់ (ជាករណីនាំចូលប្រភេទអូមី ក្រុងទាំងអស់), ជាសះស្បើយ១១នាក់, ស្លាប់ចំនួន១នាក់


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១០នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុង ទាំងអស់), អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥២៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៩៦៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕