(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែល ទទួលបាននៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថាក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់ក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញ នាំចេញ-នាំចូល ពិនិត្យ លទ្ធភាពរកមធ្យោបាយ និងវិធីនាំចេញ ក្រៅពីឆ្លងកាត់ប្រទេសវៀតណាម ទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន ដើម្បីជៀសវាងការកកស្ទះ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលមានខ្លឹមសារទាំងស្រុង៖