ថៃមាន មនុស្ស ២,៥៧៥នាក់ឆ្លងកូវីដ-១៩, អ្នកជំងឺ ១៧នាក់ស្លាប់ និងករណីវិជ្ជមានអូមីក្រុងកើនដល់ ៧៣៩នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ


 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានបញ្ជាក់ប្រាប់អោយ ដឹងថា ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៥៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ខណៈករណីវិជ្ជមានវីរុស អូមីក្រុង (Omicron) ក៏បានកើនឡើងដល់ ៧៣៩ករណី ផងដែរ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៥៣៥ករណី ត្រូវបានរកឃើញលើប្រជា ជនទូទៅ ខណៈ ៤០ករណីទៀតត្រូវបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយកា រណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៦៩៥នាក់ ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,២១៧,២៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៦៤៧នាក់ និងអ្នកជា សះស្បើយឡើងវិញ ២,១៦២,១៣៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ ជំងឺ COVID-19 សរុប ១០៣.១៤លានដូស ក្នុងនោះប្រជាជន ៤៥.៥៩លាននាក់ (៦៥.១៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕