ពិធីបុណ្យ ខួបគម្រប់៩ឆ្នាំ ការចូលអនិច្ចធម្មរបស់ព្រះសព ព្រះតេជគណ ព្រះវិមលសាគរ មូល រ៉ន អតីត មេគណខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដោយមានការមូលមតិគ្នាជាឯកច្ឆ័ន របស់ព្រះគ្រូ នរធម្មោ ប៊ុន ណេង ព្រះលេខា គណខេត្តព្រះសីហនុ និង ជាព្រះចៅអធិការវត្ត ឥន្ទញាណ (ហៅវត្តក្រោម) រួមទាំងសិស្សគុណ យាយជី តាជី អាចារ្យ គណៈកម្មការវត្តឥន្ទញាណ និង បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិត ឆ្ងាយ បានធ្វើ ការរៀបចំធ្វើបុណ្យ រំលឹកគុណ ព្រះសព ខួបគម្រប់៩ឆ្នាំ ថ្វាយប្រគេនព្រះសព ព្រះសាសន សំវរ មូល រ៉ន ព្រះរាជាគណៈថ្នាក់កិត្តិយស  អតីតព្រះវិមលសាគរ ព្រះមេគណខេត្តព្រះសីហនុ និង ជាព្រះគ្រូចៅអធិការវត្តឥន្ទញាណ ដែលបានអនិច្ចធម្មអស់រយៈពេល៩ព្រះវស្សាមកហើយ ដោយ ព្រះរោគាពាធ ។ ពិធីនេះត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺ៖ នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រី ស.ព ២៥៦៥ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ដល់ ថ្ងៃ៧រោច ខែ ឆ្នាំដដែល នៅវត្ត ឥន្ទញាណ (ហៅវត្តក្រោម) ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមព្រះរាជវត្តមានរបស់

-សម្ដេចព្រះឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធាន ថេរ សភាសង្ឃ នៃព្រះរាជាណា ចក្រកម្ពុជា។

-សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណា ចក្រកម្ពុជា។

 -សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខា ធិការរង ថេរ សភាសង្ស នៃព្រះរាជា ណាចក្រកម្ពុជា។   

-ព្រះតេជគណ ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណខេត្តព្រះសីហនុ រួមនិងព្រះថេរានុត្ថេរ គ្រប់ព្រះអង្គដែលនិមន្តមក ពីទីជិតឆ្ងាយ។

និង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ សីលវ័ន្ត សីលវន្តី និង ពុទ្ធបរិស័ទជិតឆ្ងាយ យ៉ាងច្រើនកុះករផងដែរ ។

ថ្លែងក្នុងឳកាសនេះដែរ ព្រះនរធម្មោ ប៊ុន ណេង ព្រះលេខាគណខេត្តបានមាន ថេរដីការថា៖ ការរៀបចំខួបគម្រប់៩ឆ្នាំនេះ គឺជាការគោរពដឹកគុណបំណាច់របស់ព្រះសព ព្រះវិមលសាគរ មូល រ៉ន អតីត ព្រះ មេគណខេត្តព្រះសីហនុ និងជាព្រះចៅអធិការវត្តឥន្ទញាណ(ហៅវត្តក្រោម)  ក្នុងដំ ណើរក្នុងមួយជីវិតរបស់ព្រះអង្គ បានតស៊ូដើមី្បដុតបំផ្លាញនូវកិលេស អវិជ្ជា ចម្រើននូវគុណធម៌ និង បញ្ញាឲ្យកើតឡើង ព្រមទាំងបានបណ្តុះនូវសេចក្តីស្រឡាញ់ មេត្តាករុណាចំពោះសិស្សគណ និង បងប្អូនពុទ្ធបរិស័ទ ។ នៅពេលដែលព្រះអង្គនៅមានព្រះជន្ម ក្នុងនាមជាអគ្គមគ្គុទ្ទេស ព្រះអង្គបាន បំពេញភារកិច្ច ដើមី្បជូនមាតុប្រទេសរបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដោយបាន កសាងនូវសមទ្ធិផលធំៗជាច្រើន នៅក្នុងវត្តឥន្ទញាណនេះ ក្នុងការលើកស្ទួយនូវប្រពៃណី ទំនៀម ទំលាប់ វប្បធម៌ ដោយមិនបានគិតនូវពីផលប្រយោជន៍បុគ្គលរបស់ខ្លួនឡើយ ។ 

  ព្រះតេជគណ ប៊ុន ណេង ព្រះចៅអធិការ វត្តឥន្ទញាណដដែល មានថេរដីការ បន្ថែមថា៖ ដោយមើលឃើញនូវស្នាដៃរបស់ព្រះអង្គ ទាំងនេះហើយ ដែលធ្វើឲ្យយើងជាថ្នាក់ដឹកនាំ គ្រប់ន្ត្រីរា ជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនកូន ចៅ  មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុត គ្មាននូវព្រះគុណូបការៈដ៏ថ្លៃថ្លា និង វិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍របស់ព្រះអង្គ ដែល បានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិមាតុភូមិ ក្នុងខេត្តព្រះសីហនុ  ។ 

  ដូចគ្នានេះដែរ លោកជំទាវ ឧកញ៉ា សេង សុខុម និង ស្វាមី(ម្ចាស់ ហាង ម្កុដពេជ្រ) នៅមុខផ្សារធំថ្មី រាជធានីភ្នំពេញ បានធ្វើការកោតសរសើរ ចំពោះ យាយជី តាជី អាចារ្យ គណៈកម្មការវត្តឥន្ទញាណ និង បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិត ឆ្ងាយ និង សិស្សគុណ ព្រះភិក្ខុ នរធម្មោ ប៊ុន ណេង ព្រះ គ្រូចៅអធិការវត្តឥន្ទញាណ និង អាជ្ញាធរខេត្ត ក៏ដូចបងប្អូនពុទ្ធបរិស័ទ បានរៀបចំធ្វើពិធីបុណ្យ នេះឡើង ដើមី្បថ្វាយជូនដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះសពព្រះវិមលសាគរ មូល រ៉ន អតីត ព្រះមេគុណ ខេត្ត   ដោយអានិសង្ឃ នៃអំពើដ៏ល្អទាំងឡាយ ដែលព្រះតេជគណ  បានយិតយោងព្រះវិញ្ញាណក្ខ័ន្ត ព្រះតេជគណ មូល រ៉ន បាននិមន្តទៅកាន់ឋានបរមសុខ  ដែលជាទីរំលត់ទុក្ខ ។

 ដើមី្បភ្ជាប់នូវនិស្ស័យព្រះពុទ្ធសាសនា លោកជំទាវ ឧកញ៉ា សេង សុខុម និង ស្វាមី ព្រមទាំងកូនចៅ បានប្រគេនបច្ច័យ ក្នុងការចូលរួមពិធី បុណ្យនូវ លៀង ចំនួន ៥០លៀង និងបច្ច័យ ប្រាក់ដុល្លារ ចំនួន ជាង៦០០០ដុល្លារ ឯ ប្រាក់រៀលអស់ចំនួន ជាង ៣០ លានរៀល ដើមី្ប វេរប្រគេន ព្រះសង្ឃ និងយាយជី តាជី អាចារ្យ គណៈកម្មការវត្ត រួមនិងប្រជាពលរដ្ឋ  ដែលបាននិមន្ត និង អញ្ជើញមក ចូលរួម នៅក្នុងពិធីបុណ្យនេះនេះផងដែរ ។

   លោកជំទាវ ឧកញ៉ា សេង សុខុម បានមានប្រសាសន៍បន្ថែមទៀតថា៖ ព្រះពុទ្ធសាសនា ជាសាស នារបស់រដ្ឋ និងមានប្រជាពលរដ្ឋខ្មែរស្ទើរ ៩០% គឺជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាច្រើនជំនាន់ កន្លងមកហើយ នាបច្ចុប្បន្ននេះ។

ជាទូទៅ ប្រជាពលរដ្ឋខ្មែរភាគច្រើន គោរពប្រតិបត្តិព្រះសង្ឃតំណាងឲ្យព្រះពុទ្ធសាសនា តាមជំនឿ និងទំនៀមទម្លាប់តៗគ្នាពីដូនតាមក។ ប្រជាពលរដ្ឋអ្នកមានជំនឿលើព្រះពុទ្ធសាសនាចាត់ទុកព្រះសង្ឃជាទីពឹង នៅក្នុងជីវភាពរស់នៅប្រ ចាំថ្ងៃ ដូចជា ត្រូវការព្រះសង្ឃចូលរួមបុណ្យប្រពៃណី មាន បុណ្យភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា បុណ្យសពក្រុមគ្រួសារសាច់ញាតិ ប្រជាពលរដ្ឋដែលបានស្លាប់ និងពេលរៀបអាពាហ៍ពិពាហ៍ បុណ្យជាតិដូចជា បុណ្យចូលឆ្នាំ បុណ្យខួបឯករាជ្យជាតិ និងពិធីបុណ្យផ្សេងៗច្រើនទៀត ដែលប្រជា ពលរដ្ឋ មន្ត្រីរាជការ  អាជីវករ សិប្បករ សុទ្ធសឹងតែត្រូវការព្រះសង្ឃនៃព្រះពុទ្ធសាសនា។

 លោកជំទាវឧកញ៉ា សេង សុខុមបានបន្ថែមថា៖ដោយសារពលរដ្ឋខ្មែរមានតម្រូវការព្រះសង្ឃ នៅគ្រប់ការងារសង្គមបែបនេះ មានសាធារណមតិមួយចំនួនធំបានលើកតម្កើងថា ព្រះពុទ្ធសាសនា បានរួមចំណែកធ្វើឲ្យសង្គមមានការអភិវឌ្ឍន៍ តាំងពីអតីតកាល បច្ចុប្បន្នកាល និងតទៅអនាគត កាលថែមទៀតផង។

  លើសពីនេះ លោជំទាវ បានបញ្ជាក់បន្ថែមថា៖ ការមិនបានយល់ដឹងពីទ្រឹស្ដីអប់រំរបស់ព្រះពុទ្ធ សាសនានេះនឹងធ្វើឲ្យមានការយល់ខុស និងធ្វើខុសហើយប្រការទាំងអស់នេះក៏មិនបានលើកស្ទួយ វិស័យព្រះពុទ្ធសាសនា និងជំរុញឲ្យមានការអភិវឌ្ឍន៍ក្នុងសង្គមនោះទេ ផ្ទុយទៅវិញការប្រតិបត្តិ វិស័យព្រះពុទ្ធសាសនាដោយខ្វះការយល់ដឹងនឹងនាំឲ្យសង្គមមានបញ្ហាមិនប្រសើរមិនរីកចម្រើនឡើយ។

បន្ទាប់ពីលោកតាអាចារ្យធ្វើពិធីទៅតាមទំនៀបទំលាប់ ប្រពៃណី របស់ព្រះសម្មាសាម្ពុទ្ធព្រះបរម គ្រូនៃយើង រួចមក  ក្នុងពិធីបុណ្យនោះដែរ ក៏មានការនិមន្តព្រះសង្ឃ ជាព្រះអនុគណក្រុង ស្រុក រួមទាំងមន្ត្រីសង្ឃ សមណសិស្ស ប្រមាណជាង២០០អង្គ ដើមី្បឆាន់ចង្ហាន់ ថ្វាយជូនព្រះវិញ្ញាណ ក្ខ័ន្ធរបស់ព្រះសពព្រះតេជគណ មូល រ៉ន  បាននិមន្តទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ អៀង ណារិន