(សេអ៊ូល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Yonhap នាព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ អោយដឹងថា ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅមុននេះបន្តិចថា លោកប្រធា នាធិបតី មូន ចេអ៊ីន បានសម្រេចផ្តល់ការលើកលែងទោសជាផ្លូវការ ដល់លោកស្រី អតីតប្រធានាធិបតី ផាក គឺនហេ ដែលកំពុងជាប់ពន្ធនាគារ ពីបទពុករលួយនោះហើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក ផាក ប៊ុម គ្យេ (Park Beom-Kye) បានប្រាប់ក្នុងសន្និ សីទសារព័ត៌មានខ្លីមួយ នៅព្រឹកថ្ងៃសុក្រនេះថា «យើងបានដាក់បញ្ចូលឈ្មោះអតីតប្រធានាធិបតី Park (ទៅក្នុងបញ្ជីអ្នកដែលត្រូវបានលើកលែងទោស) ដើម្បីយកឈ្នះលើអតីតកាលដ៏អកុសល, បង្ហាញពីការរួបរួមរបស់ប្រជាជន និងជាការផ្តល់ឱកាស ដើម្បីបោះជំហានថ្មីមួយឆ្ពោះទៅអនាគត»។
លោកស្រី ផាក គឺហេ ដែលបច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ត្រូវបានគេដឹងថា កំពុងជាប់ពន្ធនាគារជាមួយ នឹងជំងឺប្រចាំការធ្ងន់ធ្ងរ។ លោកស្រី ផាក បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេក្នុង ប្រវត្តិសាស្ត្រ ដែលត្រូវបានទម្លាក់ចេញពីតំណែង ពេលកំពុងកាន់អំណាចកាលពីឆ្នាំ២០១៧ ដោយ តុលាការធម្មនុញ្ញ ជុំវិញរឿងអាស្រូវពុករលួយ និងការគប់គិតគ្នាជាមួយមនុស្សជំនិត ក្នុងការទទួល បានប្រាក់មូលនិធិ រាប់លានដុល្លារពីក្រុមហ៊ុនធំៗក្នុងប្រទេស ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារ ខ្លួនឯង។ កាលពីខែមករា ដើមឆ្នាំ២០២១ តុលាការកំពូលកូរ៉េខាងត្បូង បានទម្លាក់ចោលនូវការផ្ទ ន្ទាទោសលោកស្រី ផាក ដាក់ពន្ធនារយៈពេល ២០ឆ្នាំពីបទពុករលួយ និងបានផ្តល់ឱកាសជា លើកដំបូងឲ្យលោកស្រី បញ្ចប់ដំណើរការតតាំងតាមផ្លូវច្បាប់ ដែលត្រូវបានគេមើលឃើញថា លោកស្រីអាចនឹងទទួលបានការលើកលែងទោស៕