(គូឡាឡាំពួរ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះបានរាយការណ៍ពីការក ឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៣,១៤០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅក្នុងករណីឆ្លងថ្មីទាំងអស់ខាងលើ មាន៥៨ករណីជាករណី នាំចូល ហើយក្នុងរយៈពេលដូចគ្នា អ្នកជំងឺ ៥៧នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ ផងដែរ។
សូមបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ាឡេ ស៊ី កើនដល់ ២,៧២៤,៦៨៤នាក់ ក្នុងនោះស្លាប់ ៣១,១៩២នាក់ និងជាសះស្បើយឡើងវិញ ២,៦៤២,៤៦៩នាក់៕