ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ សមណសិស្សនៅខេត្តព្រះសីហនុចំនួន ១៧០ អង្គនាក់ បានចូលប្រឡងយកវិញ្ញាបនបត្រ ធម្ម វិន័យថ្នាក់ ត្រី ទោ ឯក សំរាប់ឆ្នាំសិក្សា២០២០ នៅសាលាបឋមសិក្សា អូរជ្រៅ ស្ថិតក្នុងឃុំ អូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វតក្រោមកិច្ចសហការ ពីអគារ ធិការដ្ឋានពុទ្ធិកសិក្សាការិយាល័យធម្មវិន័យ រួមនិងមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ ។
ដោយមានការនិមន្ត និង អញ្ជើញចូលរួមពី ព្រះតេជគណ ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណ ខេត្តព្រះសីហនុ លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តព្រះហនុ និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីអ្នកមុខ អ្នកការ អញ្ជើញមកពី ក្រសួងធម្មការ និង សាសនាផងដែរ។
ថ្លែងក្នុង ឱកាស នេះដែរ លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានអានបទបញ្ញាត្តិ សម្រាប់ការ ប្រឡង វិញ្ញាបនប័ត្រ ធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ដែលមានថ្នាក់ត្រីមានចំនួន ៣បន្ទប់ ដែលមានសមណសិស្ស ស្មើរ និង ៧៨ អង្គនាក់ ថ្នាក់ទោ មានចំនួន២បន្ទប់ ដែលមាន សមណសិស្សស្មើរនិង ៤៧ អង្គនាក់ និងថ្នាក់ឯកមានចំនួន ២បន្ទប់ដែលមានសមណសិស្សស្មើរនិង ៤៥ អង្គនាក់ សរុបទាំងអស់មាន៧បន្ទប់ ដែលមាន សមណសិស្ស ស្មើរនិង ១៧០ អង្គនាក់។
លោកប្រធាន មន្ទី ធម្មការ និងសាសនាខេត្តបានបន្តទៀតថា៖ វិញ្ញាសាប្រឡងមាន ៤វិញ្ញាសា រួមមាន ទី១ ព្រះ វិន័យ ធម៌ ទី២ ពុទ្ធប្បវត្តិ ទី៣ប្រជុំកងធម៌ និងទី៤សាសនសុភាសិត ហើយ ការប្រឡងនេះមានរយៈ ពេលមួយថ្ងៃ។ ដូចគ្នានេះដែរ ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគណខេត្តព្រះសីហនុ ព្រះអង្គមាន ថេរដីកាថា៖ ការប្រឡង នេះគឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិ សាសនា ជាពិសេសយើងរក្សានូវ ព្រះពុទ្ធសាសនា ឲ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និង អាណាចក្រ រចនាសម្ពន្ធ័ទាំង ពីឲ្យដើរ ទន្ទឹមគ្នា ដើម្បីចូលរួមចំណែកធ្វើ ឲ្យសាសនា ជាតិយើង មានការរីកចំរើន ក្រោម ដំបូល សន្តិភាពដែល មាន សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ព្រះអង្គមាន ថេរដីកាបព្ជាក់ទៀតថា៖សមណសិស្សប្រឡងយកវិញ្ញាបនបត្របឋម សិក្សា ធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នេះឲ្យបានត្រឹម ត្រូវដើម្បីពង្រឹង នូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនាឲ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំ តាំងចិត្តឲ្យ ហ្នឹងបំពេញ កាតព្វកិច្ចប្រឡងនេះយកឲ្យបាននូវវិញ្ញា បនបត្រ័ គ្រប់ៗ អង្គនាក់ ដើម្បីបន្ដដឹកនាំព្រះពុទ្ធសាសនា ដែល ជាសាសនារបស់រដ្ឋយើង ឲ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត៕ ដោយមនោរា