(ភ្នំេពេញ)៖ លោក ហ្សាក់ ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋបារាំងប្រចាំ កម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារ យុទ្ធសាស្រ្តវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។
ការវាយតម្លៃខ្ពស់បែបនេះ របស់ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋបារាំង បានធ្វើឡើងនៅក្នុងឱកាស ដែលលោកត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យចូល ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាជន របស់ខ្លួនបានច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយសារជំនួយពីបណ្តាប្រទេសជាមិត្តនិង ដៃគូអភិវឌ្ឍ ជាពិសេសគឺប្រទេសចិន។ ប្រទេសកម្ពុជា បានធ្វើឱ្យមានការប្រែប្រួលដោយនឹកស្មាន មិនដល់ ដោយសារតែកម្ពុជា មានអត្រាចាក់វ៉ាក់សាំងច្រើនជាងបណ្ដាប្រទេសអ្នកមានមួយចំនួន ទៅទៀត រាប់ទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផង។
ដោយសារតែចំណុចពិសេសនេះហើយ ដែលធ្វើឱ្យសកម្មភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាអាចចាប់ ផ្តើមដំណើរការឡើងវិញ បានក្នុងទម្រង់នៃជីវភាពប្រក្រតីបែបថ្មីក្នុងបរិការនៃជំងឺកូវីដ១៩។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហ្សាក់ ពើឡេ ដែលត្រូវបានតែង តាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា និងបានគូសបញ្ជាក់ថារដ្ឋសភាកម្ពុជា បានត្រៀមជាស្រេច នៅក្នុងការបង្កលក្ខណៈងាយស្រួលបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការដ៏ល្អនេះ ត្រូវបានបន្តពង្រឹង និងពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។
នាឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី បានសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់លោកអគ្គ រដ្ឋទូត នឹងបន្តរួមចំណែកពង្រឹងពង្រីក និងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោក ហ្សាក់ ពើឡេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធាន ដែលបាន អនុញ្ញាតឱ្យ លោកបានចូលជួបសម្តែងការគួរសមនាពេលនេះ។
ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការបើកប្រទេសរបស់កម្ពុជាឡើងវិញ បានធ្វើឱ្យរដ្ឋសភាបារាំង និងកម្ពុជា មានលទ្ធភាពនៅក្នុងការជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្តទៀត នៅក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផង។ បន្ថែមពីនេះ លោក ហ្សាក់ ពើឡេ បានសម្តែងការពេញចិត្ត និងអបអរសាទរចំពោះការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ក៏ដូចជានៅក្នុងរដ្ឋសភាកម្ពុជា។
ឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសសំខាន់នៅក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងសភាកម្ពុជា ផងដែរ។
លោក ហ្សាក់ ពើឡេ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ប្រទេសបារាំង នៅតែបន្តកិច្ចសហ ប្រតបត្តិការ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាទៅមុខទៀត៕