(ព្រះសីហនុ)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសព្រៃ ឈើ នៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។ ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួនពីរគ្រឿង បានធ្វើសកម្មភាពគាស់កកាយដីព្រៃរបស់រដ្ឋ (ដីគម្របព្រៃឈើ ឆ្នាំ២០០២) នៅជើង ភ្នំក្នុងភូមិសាស្ត្រខាងលើ នៅលើទីតាំងដីពីរកន្លែងផ្សេងគ្នា។ ពេលនោះអ្នកបើកបងគ្រឿងចក្រទាំងពីរបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួនពីរគ្រឿងនៅកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងខាងលើជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់កកាយបំផ្លាញ នឹង ធ្វើឱ្យមានការជន់លេចភូមិដ្ឋានប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម ហើយនឹងបង្ក វិនាសកម្ម កាន់តែធ្ងន់ធ្ងរនាពេលខាងមុខជាក់ជាមិនខាន។
បច្ចុប្បន្នគ្រឿងចក្រអេស្កាវ៉ាទ័រទាំងពីរគ្រឿង ត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ព្រៃនប់ និងស្វែងរកចាប់ខ្លួនជនល្មើសគាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីឱ្យខាង តែបាន៕