(កំពត)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្តកំពត បានដឹកនាំក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្ត្រីខ្វះខាតស្បៀង ប្រមាណ១០៤ គ្រួសារ មុខពីបណ្ដាឃុំផ្សេងៗ នៅស្រុកបន្ទាយមាស។
ពិធីផ្តល់អំណោយនេះបានធ្វើឡើងនៅបរិវេណវត្តសំរោង ស្ថិតក្នុងឃុំសំរោងក្រោម ស្រុកបន្ទាយ មាស ខេត្តកំពត នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះ ស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនរើសអើង ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងមិនទុកឱ្យប្រជាពល រដ្ឋណាម្នាក់ មានទុក្ខលំបាក ហើយគ្មានអាជ្ញាធរណាគិតគូរនោះទេ។
ជាក់ស្តែងក្រោយពេលទទួលបានដំណឹងភ្លាម តាមការចង្អុលបង្ហាញ ពីសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត គឺអាជ្ញាធរខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយ មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ជនពិការ និងស្ត្រីខ្វះស្បៀងអាហារ នាពេលនេះ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ពលរដ្ឋទាំង ១០៤គ្រួសារខាងលើ ក្នុង១គ្រួសារ ទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ ម៉ាស់ ១ដុំ និងថវិកា ៥ម៉ឺនរៀល។
ក្រោយបញ្ចប់ការសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ នៅស្រុក បន្ទាយមាសខាងលើរួចមក គឺឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដាក់នាំមន្ត្រី អាជ្ញាធរពាក់ ព័ន្ធបន្តដំណើរចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ស្បៀង ព្រមទាំងថវិកា ដល់អ្នកកើតជំងឺ អេដស៍ ចំនួនប្រមាណ១២៥គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ឃីត១កញ្ចប់ ម៉ាស់១ដុំ និងថវិកា៥ម៉ឺនរៀលផងដែរ៕