(ឡុងដ៏)៖ ចក្រភពអង់គ្លេសបានឱ្យដឹងថា ខ្លួនបានព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឌីជី ថលជាមួយប្រទេសសិង្ហបុរីដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្តោតលើឌីជីថលដំបូងដែលត្រូវបានចុះហត្ថលេខាដោយប្រទេសនៅតំបន់អឺរ៉ុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចក្រភពអង់គ្លេសបានព្រមព្រៀងជាគោលការណ៍ចំពោះ កិច្ចព្រមព្រៀងនេះ ដែលនឹងកែទម្រង់វិធានពាណិជ្ជកម្មដែលហួសសម័យកាល និងបើកចំហរឱកាស នានានៅសិង្ហបុរីដែលត្រូវបានគេមើលឃើញថាជាប្រទេសនាំមុខគេមួយក្នុងពិភពលោកខាងផ្នែកឌីជីថល។
លោកស្រី Anne-Marie Trevelyan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសបានថ្លែងថា៖ «វាគឺជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មឌីជីថលដំបូងដែលត្រូវបានចុះហត្ថលេខាដោយប្រទេសនៅអឺរ៉ុប ហើយនឹង កាត់បន្ថយការិយាល័យធិប្បតេយ្យ កាត់បន្ថយការចំណាយ និងគាំទ្រការងារដែលមានប្រាក់ខែល្អនៅ ទូទាំងចក្រភពអង់គ្លេសទាំងមូល»។
កាលពីខែមុន ក្រុមប្រឹក្សាពាណិជ្ជកម្មអង់គ្លេស បានឱ្យដឹងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាមួយ សិង្ហបុរីនឹងបង្ហាញសក្ដានុពលសម្រាប់វិធានពាណិជ្ជកម្មឌីជីថលទៅកាន់ប្រទេសផ្សេងទៀតនៅអង្គការពាណិជ្ជកម្មពិភពលោក។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ អង់គ្លេសបានឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយសិង្ហ បុរីមានតម្លៃ ១៦ប៊ីលានផោន (២១ប៊ីលានដុល្លារ) នៅឆ្នាំ២០២០។
លោកស្រី Chair Catherine McGuinness ប្រធានផ្នែកគោលនយោបាយសាជីវកម្មនៅទីក្រុង ឡុងដ៍បានថ្លែងថា៖ «ខណៈដែលយើងរង់ចាំព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលបទប្បញ្ញតិទាំងនេះនឹងដំណើរការសម្រាប់ឱ្យក្រុមហ៊ុនអនុវត្តយើងក៏សម្លឹងឆ្ពោះទៅកិច្ចព្រមព្រៀងប្រហាក់ប្រហែលនេះនានាដែលត្រូវប្រកាសនៅឆ្នាំ២០២២ ជាមួយដៃគូ និងមិត្តរបស់យើងនៅទូទាំងពិភពលោកផងដែរ»៕