(បរទេស)៖ យោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា និយ័តករប្រឆាំងសេចក្ដីទុកចិត្តរបស់អ៊ីតាលី នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាស ផាកពីន័យក្រុមហ៊ុន Amazon នូវទឹកប្រាក់ ចំនួន ១,១៣ពាន់លានអឺរ៉ូ (ប្រហែល ១,២៨ពាន់លាន ដុល្លារអាមេរិក) ក្រោមបទចោទប្រកាន់រំលោភលើការគ្រប់គ្រង់ទីផ្សារ។
នៅក្នុងសេចក្ដីថ្លែងការបស់និយ័តករបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ អាមេរិកមួយនេះ បានបង្កគ្រោះថ្នាក់ ដល់ ប្រតិបត្តិករ នៅក្នុងទីផ្សារប្រកួតប្រជែងលើសេវាកម្មដឹក ជញ្ជូនទំនិញអនឡាញ។
«Amazon គឺមានភាពលេចធ្លោនៅក្នុងប្រទេសអ៉ីតាលី តាមរយៈគេហទំព័រផ្លូវការ Amazon.it ហើយ អ្វីដែល Amazon បានបង្កគ្រោះ ថ្នាក់ នោះគឺការប្រកួតប្រជែងទៅលើសេវាកម្មដឹកបញ្ជូន ដោយក្រុម ហ៊ុនអាមេរិកមួយនេះបានធ្វើការកំណត់តម្លៃ និងធ្វើការប្រកួតប្រជែងដោយ មិន ស្មើ ភាព ឬមិនស្មោះត្រង់»។ នេះជាខ្លឹមសារនៅក្នុងសេចក្ដីប្រកាស។
និយាយនិយ័តករអ៉ីតាលីបានបញ្ជាក់បន្ថែមទៀតថា នឹងធ្វើការត្រួតពិនិត្យឡើងវិញសម្រាប់លក្ខខ ណ្ឌមួយចំនួនរបស់ក្រុមហ៊ុន Amazon ដើម្បីធានាឱ្យបានថា វាមានតម្លាភាព ខណៈដែលការផាក ពិន័យមួយនេះនៅមិនទាន់មានប្រតិកម្ម ឬការឆ្លើយតបណាមួយពីសំណាក់ Amazon ឡើយ៕