(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានតាមរយៈ Facebook ផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសចាប់ផ្តើម បើកទទួលពាក្យគម្រោងអាហារូបករណ៍អាស៊ីកាកេ ហាស៊ី សម្រាប់ឆ្នាំ២០២២។
អាហារូបករណ៍អាស៊ីកាកេហាស៊ី គឺសម្រាប់តែសិស្សវិទ្យាល័យនៅកម្ពុជា ដែលមានបំណងចង់ទៅ សិក្សា នៅប្រទេសជប៉ុន រយៈពេលពី៦-១០ខែ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រកាសយ៉ាងដូច្នេះថា «ប្អូនៗសិស្សវិទ្យាល័យនៅកម្ពុជាទាំងអស់ជាទីមេត្រី។ គម្រោងអាហារូបករណ៍អាស៊ីកាកេហាស៊ី សម្រាប់ឆ្នាំ២០២២ ចាប់ផ្តើមបើកទទួលពាក្យពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយ:គម្រោងនេះ ប្អូនៗនឹងសិក្សានៅវិទ្យាល័យ របស់ជប៉ុន នៅប្រទេសជប៉ុន សម្រាប់រយ:ពេល៦ ទៅ១០ខែ ព្រមទាំងទទួលនូវបទពិសោធន៍វប្បធម៌ ជប៉ុន»។
សម្រាប់ព័ត៌មានលម្អិតនៃការដាក់ពាក្យ មាននៅគេហទំព័រដូចតទៅ៖ https://bit.ly/3kDyaKg ។ សូមអាននូវលក្ខខណ្ឌ និងរបៀបនៃការដាក់ពាក្យ ដោយប្រុងប្រយ័ត្ន៕