សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីពិភាក្សា លទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ


 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំប្រជុំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីពិភាក្សាលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២០-២០២១ តាមប្រព័ន្ធវីដេអូ «Zoom»

តាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាន បង្ហាញថា នៅក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ ជាស កលយ៉ាងណាក្តី ក៏ប៉ុន្តែអគ្គលេខាធិការដ្ឋាននៅតែធានានិរន្តភាពការងារ ដែលរាជរដ្ឋាភិបាលប្រគល់ ជូន សម្រេចលទ្ធផលគួរឱ្យកត់សម្គាល់ និងជាទីមោទនៈ តាមរយៈប្រជុំទំនាក់ទំនងការងារតាម ប្រព័ន្ធវីដេអូ «Zoom» មានន័យថាកូវីដ១៩ មិនអាចបញ្ឈប់សកម្មភាពរបស់ក្រសួង ស្ថាប័ន រាជរដ្ឋា ភិបាល និងអគ្គលេខាធិការដ្ឋានបានឡើយ៕