ជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោក បៃដិន និងលោក ស៊ី ជិនពីង នឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ, នេះបើតាមមន្ត្រីអាមេរិក


 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយដឹងថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការ ណ៍ថាកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ យ៉ាងយូរនៅសប្ដាហ៍ក្រោយ។ សេចក្ដីរាយការណ៍ខាងលើរបស់ Reuters ធ្វើឡើងដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រី អាមេរិកម្នាក់ដែលដឹងពីការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២។ ប៉ុន្តែ ខាងសេត វិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានទទួលស្គាល់ថាតើកិច្ចប្រជុំកំពូលនេះនឹងប្រ ព្រឹត្តទៅនៅសប្ដាហ៍ក្រោយមែន ដែរឬក៏យ៉ាងណានោះទេ ខណៈសេតវិមានអះអាងថាកិច្ចពិភាក្សា ពីការរៀបចំកិច្ចប្រជុំកំពុងធ្វើដំណើរការនៅឡើយ។

ក្រុមមន្ត្រីជឿជាក់ថាកិច្ចចរចាជាមួយលោក ស៊ី ជិនពីង គឺជាមធ្យោបាយមួយដ៏ល្អក្នុងការបង្ការកុំឱ្យ ភាពតានតឹងរវាងប្រទេសទាំង២ ក្លាយជាទៅជាជម្លោះ។ ភាគីទាំង២ ក៏ធ្លាប់បាន ឱ្យដឹងដែរថាពួក គេបានឈានដល់កិច្ចព្រមព្រៀងមួយ ជាគោលការណ៍ក្នុងការរៀបចំជំនួបរវាងលោក បៃដិន និង លោក ស៊ី នៅមុនដំណាចឆ្នាំ២០២១នេះ បន្ទាប់ពីកិច្ចពិភាក្សា រវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងមន្ត្រីការទូតកំពូលចិន លោក Yang Jiechi នៅទីក្រុង Zurich ប្រទេស ស្វីស កាលពីខែតុលាកន្លងទៅនេះ៕