គណៈកម្មកាជំនាញរដ្ឋសភា បើកកិច្ចពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ


(ភ្នំពេញ)៖ គណៈកម្មការទី៩ និងទី៥ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើក កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្ត ការដោះស្រាយវិវាទ។ កិច្ចពិភាក្សានេះ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃរដ្ឋសភាមកពីគណៈកម្មការជំនាញទាំងពីរ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ក្រសួងពាណិជ្ជកម្ម ចូលរួមការពារលើសេចក្តីព្រាងច្បាប់នេះផងដែរ។

លោកជំទាវ និន សាផុន បានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្ដិ និងបានជម្រាបជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលរបស់គណៈកម្មការ ជំនាញលើសេចក្តីព្រាងច្បាប់នេះ ហើយបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបអំពីសាវតារ គោលបំណង អត្ថ ប្រយោជន៍ និងខ្លឹមសារនៃពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទនេះ។ ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីសារនេះបានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ប្រទេសកម្ពុជារួម មាន៖ ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច នឹងទទួលបាននូវការអនុវត្តនីតិវិធីពិសេសសម្រាប់រដ្ឋ សមាជិកអភិវឌ្ឍតិចតួច នៅពេលដោះស្រាយវិវាទដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀតក្នុងក្របខ័ណ្ឌអាស៊ាន។

បន្ថែមពីលើនេះ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្ត និងការរួម ចំណែកដ៏សំខាន់របស់កម្ពុជាដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន ដោយ ប្រើប្រាស់កិច្ចព្រមព្រៀងគ្របដណ្ដប់ទាំងឡាយរបស់អាស៊ាន ដែលទទួលបានការផ្តល់សច្ចាប័នពី ស្ថាប័ននីតិបញ្ញត្តិរួចហើយធ្វើជាមូលដ្ឋាន។

ឆ្លងតាមការពិភាក្សាយ៉ាងល្អិតល្អន់ និងដោយយោងតាមការសិក្សាលើទម្រង់ គតិច្បាប់ និងខ្លឹមសារ លម្អិតនៃសេចក្តីព្រាងច្បាប់ខាងលើ អង្គប្រជុំបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រី និងសហការីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានផ្តល់ការឯកភាព និងទទួលយកទាំងស្រុងនូវសេចក្តីព្រាងច្បាប់នេះ ដោយរក្សានូវខ្លឹមសារដើមទាំងស្រុងនៃសេចក្តី ព្រាងរបស់រាជរដ្ឋាភិបាល ហើយត្រៀមបញ្ជូនសេចក្តីព្រាងច្បាប់នេះ ដាក់ជូនសម័យប្រជុំពេញអង្គនៃ រដ្ឋសភា នាពេលឆាប់ៗខាងមុខ៕