(បាងកក)៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post គឺក្រសួងសុខាភិបាលថៃ នៅអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,៧០៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៦៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៩,៥៣២នាក់ផ្សេង ទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,៨៦៦,៨៦៣ករណី ក្នុងនោះមានអ្នកស្លាប់ ១៨,៨៦៥នាក់ និងអ្នកជាសះ ស្បើយឡើងវិញ ១,៧៤៩,៨៤៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 សរុប ៧១.៥លានដូស ក្នុងនោះប្រជាជន ២៨.៨៤លាននាក់ (៤១.២៣% នៃចំនួនប្រជាជន សរុប) បានទទួលការចាក់គ្រប់ដូស៕