ដ្ឋមន្ត្រី ថោង ខុន ណែនាំឱ្យគណៈកម្មការអន្តរក្រសួង អនុវត្តផែនការគ្រប់គ្រងគោលដៅមានសុវត្ថិភាព ក្នុងខេត្តព្រះសីហនុ ឱ្យបានរួចរាល់មុនខែវិច្ឆិកា

(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់ក្រុមការងារគណៈ កម្មការ អន្តរក្រសួង យកផែនការគ្រប់គ្រងគោលដៅមានសុវត្ថិភាព ចាប់ផ្តើមអនុវត្តន៍នៅក្នុងខេត្ត ព្រះសីហនុ ដោយធ្វើការឱ្យជាក់លាក់ជាមួយរដ្ឋបាលខេត្ត ដោយអនុវត្តន៍តាមវិធីប្រតិបត្តិស្តង់ដា អប្បរមា (SOP) ឱ្យបានរួចរាល់មុនខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីត្រៀមរៀបចំវេទិកាទេសចរ ណ៍អាស៊ាន នៅខែមករា ឆ្នាំ២០២២ (ASEAN Tourism Forum 2022) ខាងមុខ។

ឯកឧត្តម ថោង ខុន បានណែនាំដូចនេះនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំ កិច្ចប្រ ជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ (ASEAN Tourism Forum 2022) នៅទីស្តីការក្រសួងទេសចរណ៍ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting)។

សូមជម្រាបថា ស្តង់ដាអប្បរមា (SOP) របស់ក្រសួងទេសចរណ៍រូមមាន៖ នីតិវិធីប្រតិបត្តិស្តង់ដា អប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ អាជីវកម្មរមណីដ្ឋានទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

បន្ថែមពីនេះ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) នេះ នឹងប្រារព្ធឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ (ASEAN – A Community of Peace and Shared Future)» ដើម្បីឆ្ពោះទៅការស្តារវិស័យទេសចរណ៍ និងការបើកឡើងវិញនូវវិស័យនេះក្នុងតំបន់ ប្រកបដោយភាពធន់ និរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។

ឯកឧត្តម ក៏បានណែនាំដល់គណៈកម្មការអន្តរក្រសួង រួមទាំងអ្នកដែលត្រូវធ្វើបដិសណ្ឋារកិច្ចនៅក្នុង វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដាច់ខាតគួរត្រូវបានចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបានសុត្ថិភាពខ្ពស់។ ជាមួយគ្នានោះក៏ត្រូវត្រៀមជាមុន និងឱ្យបានរួចរាល់ក្នុងការពង្រឹង សេវាកម្មទេសចរណ៍ជូនភ្ញៀវឱ្យបានល្អផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ ដែល ធ្វើ ឡើងនៅក្នុងក្រុងព្រះសីហនុនេះ ពិតជាស័ក្តិសមដោយសារខេត្តនេះ បានកសាងប្រព័ន្ធហេដ្ឋា រចនា សម្ពន្ធបានរួចហើយទាំងក្នុងទីក្រុង និងនៅតាមមាត់ឆ្នេរសមុទ្រ ហើយការរៀបចំកែលម្អ សោភ័ណ ភាពឆ្នេរសមុទ្រទាំងឡាយ ក៏បានស្អាតគួរជាទីទាក់ទាញ។

ជាមួយគ្នានោះ ក្រុងព្រះ សីហនុមិន ត្រឹមតែបានរៀបចំស្អាតរួចហើយនោះទេ ហើយទីតាំងរៀចំកម្មវិធីក៏ទូលាយ នៅក្នង បរិវេណនៃ សណ្ឋាគារ និង រមនិយដ្ឋានមួយ ធំទូលាយ ងាយស្រួលក្នុងការគ្រប់គ្រង រាល់សកម្មភាព និងមិន មានហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ខ្ពស់នោះទេ៕