អ្នកនាំពាក្យបានលើកឡើងថា តាលីបង់នឹងពឺងពាក់លើជំនួយរបស់ចិន ដើម្បីស្តារសេដ្ឋកិច្ចប្រទេស ឡើងវិញ

(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-jazeera នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់កាសែតអ៊ីតាលីថាក្រុមរបស់លោកនឹងពឹងផ្អែកជាចម្បងលើការផ្តល់ហិរញ្ញប្បទានពីប្រទេសចិន បន្ទាប់ពីកងទ័ពបរទេសបានដកចេញពីអាហ្វហ្គានីស្ថាន។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត La Repubblica នៅថ្ងៃព្រហស្បតិ៍នេះ លោក Mujahid បាននិយាយថា តាលីបង់នឹងតស៊ូប្រយុទ្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដោយមានជំនួយពីប្រទេស ចិន។

អ្នកនាំពាក្យតាលីបង់រូបនេះបានបន្ថែមថា «ប្រទេសចិនគឺជាដៃគូដ៏សំខាន់បំផុតរបស់យើង ហើយជា ឱកាសដ៏ងអស្ចារ្យសម្រាប់ពួកយើង ពីព្រោះចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិនិយោគ និងកសាង ប្រទេសរបស់យើងឡើងវិញ»។

សូមបញ្ជាក់ថា ក្រុមតាលីបង់បានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី១៥ ខែសីហា ដោយបានផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច និងបានបិទ សង្គ្រាម២០ឆ្នាំរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន ចំពេលមានការភ័យខ្លាចពីការដួលរលំ សេដ្ឋកិច្ច និងភាពអត់ឃ្លានកាន់តែច្រើនឡើង៕