ប្រទេសថៃមើលឃើញអត្រាធ្លាក់ចុះករណីឆ្លង និងស្លាប់់ប្រចាំថ្ងៃដោយសារកូវីដ-១៩ ក្នុងរបាយការណ៍ ថ្ងៃអង្គារនេះ

(បាងកក)៖ តាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post បានអោយដឹងថា
ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៦៦៦នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៣៦២ ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣០៤ករណីទៀត ត្រូវបានរកឃើញនៅលើ អ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៩០នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

ដោយឡែកអ្នកជំងឺចំនួន ១៩,២៤៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយ។

នេះជាលើកដំបូងហើយ នៅក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ដែលប្រទេសថៃអាចមើលឃើញ អត្រាធ្លាក់ចុះវិញនៃករណីឆ្លង COVID-19 ប្រចាំថ្ងៃ មកនៅក្រោម ១៥,០០០នាក់ និងអ្នកស្លាប់ ក្រោម ២០០នាក់ នៅក្នុងមួយថ្ងៃ។

ថៃក៏បានប្រកាសពីការដកវិធានការរឹតត្បិតខ្លះ ចេញពីទីក្រុង បាងកក និងខេត្តមួយចំនួនផងដែរ ចាប់ពីដើមខែកញ្ញា ខាងមុខនេះតទៅ ដើម្បីសម្រួលដល់ដំណើរ ការស្តារសេដ្ឋកិច្ចឡើងវិញ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ១,២៤,៧២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៥៨៩នាក់ និងអ្នកជាសះ ស្បើយឡើងវិញ ១,០២១,៧៤៧២នាក់៕