(ភ្នំពេញ)៖ ក្រសួងការពារជាតិបានចេញសេចក្តីជូនដំណឹងពីការកំណត់ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ នៅតាមមូលដ្ឋានកងរាជ អាវុធហត្ថ ខណ្ឌ ចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដើម្បី បង្កលក្ខណៈ ងាយស្រួលដល់ប្រជាពលរដ្ឋមកទំនាក់ទំនងទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ នៅ តាមមូលដ្ឋាន រៀងៗខ្លួន។
បើតាមសេចក្តីជូណឹងដែលទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្រាប់ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២ រួចហើយ មកទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារទាហាន នៅបញ្ជាការដ្ឋានកងលតូចលេខ៧០ ដោយភ្ជាប់ មកជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ១៩ ផ្ទាល់ខ្លួន ដើម្បីទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់ រៀងរាល់ម៉ោងធ្វើការចាប់ពី៧៖៣០នាទី ដល់ម៉ោង១១៖០០ នាព្រឹក និងរសៀលចាប់ពីម៉ោង១៖៣០ ដល់ម៉ោង៥៖០០នាទីល្ងាច និងតាមរយៈលេខទូរស័ព្ទ ទំនាក់ទំនងនៅតាមមូលដ្ឋានខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ៕