ប៉ូលិសជាង២.០០០នាក់បានឆ្លងនិង១០នាក់បានស្លាប់ដោយកូវីដ១៩តាំងពីមុនមក នេះបើតាមការបញ្ជាក់ពីអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈលោក ង្វៀន ធី ង៉ុកកាលពីថ្ងៃចន្ទ។
ថ្លែងនៅក្នុងពិធីដាក់អោយដំណើរការមន្ទីរពេទ្យបណ្តោះអាសន្នសំរាប់អ្នកជំងឺកូវីដ១៩នៅក្រុងហូជីមិញ លោកង៉ុកបាននិយាយថា កងកម្លាំងប៉ូលិសសហការជិតស្និទ្ធជាមួយយោធានិងផ្នែកសុខាភិបាលក្នុងការអនុវត្តភារកិច្ចជួរមុខដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់ព្រមទាំងចូលរួមក្នុងសកម្មភាពសុខាភិបាល។
សូមបញ្ជាក់ថា ចាប់តាំងពីការផ្ទុះកូវីដ១៩នៅវៀតណាមកាលពីចុងខែមេសា មនុស្ស៤៤៥.២៩២នាក់បានឆ្លងជំងឺនេះនៅ៦២ខេត្តក្រុងក្នុងចំណោមខេត្តក្រុងចំនួន៦៣នៅវៀតណាម។វាក៏បានសម្លាប់មនុស្ស១១.០៦៤នាក់ ឬស្មើនឹង២,៥ភាគរយនៃអ្នកឆ្លង៕