(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថាអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា សម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើលចំពោះល្បឿន នៃជ័យ ជម្នះរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានស្តីបន្ទោស លើមេដឹកនាំអាហ្វហ្គានីស្ថានចំពោះ «សោកនាដកម្ម» នេះ។
លោកបានមានប្រសាសន៍ថា «នៅទីបំផុតភាពជាអ្នកដឹកនាំនយោបាយអាហ្វហ្គានីស្ថានបរាជ័យក្នុងការក្រោកឈរប្រឆាំងពួកតាលីបង់ និងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីដែល ប្រជាជនអាហ្វហ្គានីស្ថានចង់បាន»។
អគ្គលេខាធិការអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា «ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំឱ្យមានសោកនាដកម្មដែលយើងកំពុងឃើញនៅថ្ងៃនេះ»៕