(ប្រ៊ុយណេ)៖ យោងតាមការចេញផ្សាដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ បានអោយដឹងថា នៅថ្ងៃចន្ទនេះប្រទេសប្រ៊ុយណេបានរាយការណ៍ពី ករណីឆ្លងកូវីដ១៩ថ្មីរហូតដល់៤២ករណីដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ប្រទេសអាស៊ានមួយនេះ បន្ទាប់ពីបានរកឃើញករណីឆ្លងក្នុងសហគមន៍មួយករណី ដំបូងកាលពីចុងសប្តាហ៍ កន្លងទៅនេះ ក្នុងរយៈពេល១៥ ខែ។
ប្រ៊ុយណេបានដាក់ចេញនូវវិធានការចត្តាឡីស័កយ៉ាងតឹងរ៊ឹងចំពោះអ្នកដំណើរដែលចូលមកក្នុងប្រទេស និងបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៤០៦ករណី ចាប់តាំងពីមានការឆ្លងរីករាល ដាល នៃជំងឺកូវីដ១៩ នេះមក ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mohd Isham Jaafar បាននិយាយថា ខ្សែរចម្លងមួយក្នុងចំ ណោមការផ្ទុះឡើង នៃជំងឺនេះគឺជាប់ទាក់ទងទៅនឹងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង។
រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពីថ្ងៃចន្ទនេះថា «បើប្រៀបធៀបទៅនឹងការផ្ទុះឡើងកាលពីឆ្នាំមុន ករណីជាច្រើននៅពេលនេះយើងមិនដឹងពីប្រភពរបស់វាទេ»។
សូមជម្រាបថាកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះប្រ៊ុយណេបានរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន០៧ករណីជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក៕