(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៩១នាក់ ខណៈអ្នកជំងឺ៦១៨ នាក់ ជាសះស្បើយ។ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏បានបញ្ជាក់អំពីការស្លាប់របស់មនុស្ស ១៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨០,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧៣,៤២១នាក់ និងស្លាប់សរុប ចំនួន ១,៥០៧នាក់៕